Khmer Intro


ខ្ញុំធំឡើងនៅខេត្តកំពង់ចាមនៃប្រទេសកម្ពុជា រស់ក្នុងជីវិតដ៏សាមញ្ញ ដែលមានប្រពៃណីចាក់ឫសយ៉ាងជ្រៅក្នុងការរស់នៅ ។ ខ្ញុំ នៅ តែ ស្រមៃ ពីសភាពដ៏ស្ត់ជ្រងំនៃ ស្រុក កំណើត ខ្ញុំ ដែលជាចង្វាក់ដ៏ទន់ភ្លន់នៃជីវិតប្រចាំថ្ងៃដែលមានភាពកក់ក្ដៅក្នុងអារម្មណ៍និងស្ថិតនៅក្នុងសហគមន៍ដ៏រឹងមាំ ។

អស់រយៈពេលម្ភៃប្រាំបីឆ្នាំមកហើយ ប្រទេសកម្ពុជាគឺនៅតែជាពិភពលោករបស់ខ្ញុំ ដែលជាទឹកដីនៃភាពស្រស់ស្អាតនិងវប្បធម៌ដ៏សម្បូរបែប។ ទីនោះហើយដែលខ្ញុំបានរៀនពីគុណតម្លៃនៃការតស៊ូ និងក្តីសង្ឃឹម ជាមេរៀនដែលបានដឹកនាំខ្ញុំឱ្យឆ្លងកាត់ជីវិតនៃការផ្លាស់ប្តូរដែលមិនខ្ញុំមិននឹកស្មានដល់។ ប៉ុន្តែ សន្តិភាព ក្នុង វ័យ កុមារភាព របស់ ខ្ញុំ បាន ចាប់ផ្តើម រសាត់ បាត់ ទៅ ខណៈ ដែលភាព ចលាចល ផ្នែក នយោបាយ បាន ចាប់ ផ្តើម ក្តាប់ ប្រទេស ជាតិ។ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ 1970 ខ្មែរក្រហមបានឡើងកាន់អំណាច ហើយប្រទេសកម្ពុជាដែលខ្ញុំស្គាល់បានចាប់ផ្តើមបាត់បង់។ គ្រួសារ ត្រូវ បាន ហែកហួរ គ្នា ជីវិត ត្រូវ បានគាស់រំលំផ្ដាច់ពូជ ហើយ សង្គម របស់ យើង ចាប់ ផ្ដើម រសាត់ទៅ ក្រោមអំណាចនិង អំពើ ឃោរឃៅ ដែល មិន អាច ស្មាន ដល់។ ទោះបីខ្ញុំបានចាកចេញពីប្រទេសកម្ពុជាបីសប្តាហ៍មុនសោកនាដកម្មដ៏ខ្លាចផ្សាក៏ដោយ ក៏រឿងរ៉ាវទាំងនោះនៅតែលងបន្លាចខ្ញុំរហូតមកដល់សព្វថ្ងៃនេះ។

ពេល ខ្ញុំ ចាក ចេញ ពី ប្រទេស កម្ពុជា នៅ ជាប់ជាមួយ ខ្ញុំ គឺមិនមែនគ្រាន់តែការ ចង ចាំទេ តែដែលសំខាន់បំផុតនោះគឺមរតកជាបេតិកភណ្ឌដ៏មាន ខ្លឹមសារ បំផុត របស់ នៃប្រទេសខ្ញុំសម្រាប់ជីវិតខ្ញុំ។ ក្នុងរយៈពេលហាសិបឆ្នាំខាងមុខ ខ្ញុំបានរស់នៅក្នុងប្រទេសចំនួនបីផ្សេងគ្នា ខ្ញុំនឹងសម្របខ្លួនទៅនឹងវប្បធម៌ថ្មី ជំនះឧបសគ្គ និងស្វែងរកពិភពលោកដែលមានទំហំដ៏ធំទូលាយ និងទំនាក់ទំនងយ៉ាងជ្រាលជ្រៅ។ 

ការចំណាយពេលប្រាំឆ្នាំនៅទ្វីបអាហ្រ្វិកគឺជាជំពូកមួយនៃការផ្លាស់ប្តូរ។ នៅទីនោះ ខ្ញុំបានជួបនឹងវប្បធម៌មួយដែលមនុស្សជាច្រើនរស់នៅក្នុងភាពក្រីក្រ ប៉ុន្តែជីវិតរបស់ពួកគេពោរពេញទៅដោយសន្តិភាព និងការពេញចិត្ត។ ទោះបីជារស់នៅក្នុងខ្ទមតូចៗដែលមានទ្រព្យសម្បត្តិដ៏តិចតួចក៏ដោយ ក៏ពួកគេបានទទួលនូវសុភមង្គល ដោយបើកចំហចិត្តស្វែងរកភាពរីករាយក្នុងភាពសាមញ្ញៗសម្រាប់ជីវិតពួកគេ និងបង្ហាញពីការដឹងគុណនិងទទួលយកអ្វីៗទាំងអស់ដោយគ្មានការត្អូញត្អែរ។ ការផ្លាស់មកនៅសហរដ្ឋអាម៉េរិកបាននាំមកនូវសេរីភាព និងបញ្ហា…ពីដំបូងគឺការដែលប្រឈមចំពោះការបង្កើតនូវអត្តសញ្ញាណថ្មី។ ជីវិតពិតជាលំបាក ហើយឧបសគ្គដ៏ធំនោះគឺភាសា ដែលធ្វើឱ្យខ្ញុំពិបាកសម្រេចគោលដៅរបស់ខ្ញុំ …ប៉ុន្តែខ្ញុំបានរកឃើញថា ទឹកដីនេះជាទឹកដីដែលពោរពេញដោយឱកាស ហើយជាឱកាសដែលគ្មានទីបញ្ចប់ដើម្បីរីកចម្រើន។ គ្រប់ជំហាននៃការរស់នៅទាំងអស់គឺទាមទារការតស៊ូ ប៉ុន្តែភាពជោគជ័យនីមួយៗមិនថាតូចប៉ុនណានោះទេ បាននាំខ្ញុំឱ្យខិតកាន់តែជិតចំពោះការសម្រេចនៃក្តីសុបិនរបស់ខ្ញុំ។

បន្ទាប់ពីការរស់នៅជិតសែសិបឆ្នាំនៅក្រៅប្រទេស ខ្ញុំបានវិលត្រឡប់ទៅរស់នៅក្នុងប្រទេសកម្ពុជាគឺហាក់ដូចជាការឈានជើងចូលទៅក្នុងកន្លែងដែលខ្ញុំធ្លាប់ស្គាល់ តែវាហាក់ដូចជាមានអារម្មណ៍ថាខ្ញុំហាក់ដូចជានៅក្នុងពិភពលោកមួយដែលខ្ញុំមិនធ្លាប់ស្គាល់ ។ ស្លាកស្នាមដែលបន្សល់ទុកដោយរបបខ្មែរក្រហម មាននៅគ្រប់ទីកន្លែង គឺនៅចំពោះមុខអ្នករស់រានមានជីវិត ក្នុងគ្រួសារដែលបែកបាក់ ហើយនឹងការរៀនសូត្រមួយឱ្យយើងយល់ដឹងពីមនុស្សដែលមិនត្រូវទុកចិត្ត។ វប្បធម៌ដ៏រស់រវើក និងក្តីសង្ឃឹមដែលខ្ញុំចងចាំតាំងពីកុមារភាពរបស់ខ្ញុំបានផ្លាស់ប្តូរ។ ទុក្ខវេទនាជាច្រើនឆ្នាំបានបំបាត់ចោលនូវភាពគ្មានទោសពៃរ៍ ដែលជំនួសដោយភាពធន់ដែលរកបានដោយលំបាក។ ថ្វីត្បិតតែស្ថិតនៅក្នុងការផ្លាស់ប្តូរនេះក៏ដោយ ក៏ស្មារតីនៃប្រទេសកម្ពុជានៅតែរឹងមាំ ស៊ូទ្រាំ និងប្តេជ្ញាចិត្តក្នុងការកសាងប្រទេសឡើងវិញ។

នេះគឺជារឿងរ៉ាវនៃដំណើរនៃជីវិតខ្ញុំដែលបានរស់នៅឆ្លងកាត់រវាងពិភពលោក។ សូមទាំងអស់គ្នាឱ្យរួមដំណើរជាមួយខ្ញុំតាមរយៈផ្លូវដ៏រស់រវើកក្នុងវ័យកុមារភាពរបស់ខ្ញុំ ឆ្លងកាត់មហាសមុទ្រ  ដែលជាដំណើរប្រកបដោយភាពរីករាយ…ដោយការបាត់បង់…និងភាពស៊ូទ្រាំនៃក្តីសង្ឃឹមដ៏មោះមត់ ៕